ក្រុមហ៊ុន GTAC ?
ក្រុមហ៊ុន GTAC ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៧ ដែលបានចុះបញ្ជីស្របច្បាប់នៅ ក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណជាភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារ នៃប្រទេសកម្ពុជា ស្របច្បាប់ចាប់ពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ផងដែរ។ ក្រុមហ៊ុន GTACគឺជាក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារមួយ ដែលដឹកនាំ និង បង្កើតដោយ អ្នកមានបទពិសោធន៍ជាង១០ឆ្នាំ ទៅលើវិស័យពន្ធដារ និងគណនេយ្យ និងក្រុមការងារជាច្រើននាក់សុទ្ធសឹងតែមានជំនាញវិជ្ជាជីវៈ ខាងពន្ធដារ និងគណនេយ្យនេះតែម្តង។
ចក្ខុវិស័យ និងបេសកកម្ម
ក្លាយជាក្រុមហ៊ុនពិគ្រោះយោបល់គណនេយ្យពន្ធ និងសេវាប្រឹក្សាឈានមុខគេមួយ
ចក្ខុវិស័យចង់ក្លាយជាក្រុមហ៊ុនពិគ្រោះយោបល់គណនេយ្យពន្ធ និងសេវាប្រឹក្សាឈានមុខគេមួយ សម្រាប់អាជីវកម្មធុនតូច |
||
បេសកកម្មប្តេជ្ញាចិត្តជាអ្នកផ្តល់សេវាកម្មគណនេយ្យពន្ធដារ និងសេវាប្រឹក្សាឈានមុខគេនៅកម្ពុជា។ |
||
គុណតម្លៃ១. អ្នកផ្តល់ឲ្យ៖ គឺជាអ្នកដែលកាន់តែទទួលបានភាពរីកចម្រើនបន្ថែម ពួកយើងខិតខំប្រឹងប្រែងបំពេញការងារលើសពីការរំពឹងទុក ២. សុចរិតភាព៖ ពួកយើងធ្វើប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ និងក្រមសីលធម៌ជានិច្ច ៣. នុវានុវត្តន៍៖ ពួកយើងបន្តបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតឥតស្រាកស្រាន្ត ដើម្បីធ្វើឲ្យការងាររបស់យើង និងសហគមន៍របស់យើងកាន់តែមានលក្ខណៈល្អប្រសើរ ៤. ការច្នៃប្រឌិត៖ ពួកយើងកែច្នៃគំនិតថ្មីៗ ពួកយើងធ្វើឲ្យគំនិតថ្មីៗលេចរូបរាងក្លាយជាការពិត ៥. កិច្ចសហការ៖ ពួកយើងជឿជាក់លើថាមពលនៃការធ្វើការរួមគ្នា ៦. គុណភាព៖ ពួកយើងអាចធ្វើការបំពេញ ឬធ្វើការលើសពីការរំពឹងទុករបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស ៧. ការរៀនសូត្រ៖ ពួកយើងបន្ត និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងភាពរីកចម្រើន ៨.ការលូតលាស់៖ តែងតែផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន ក្រុមការងារ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ |